ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅប្រទេសតួកគី នាថ្ងៃអាទិត្យនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅ ប្រទេសតួកគី នាទីក្រុងអ៉ីស្តានប៊ុល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចបោះបង់កម្មវិធីមួយចំនួនបានពេលចេញទៅក្រៅប្រទេស តែបើឲ្យបោះបង់កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត មិនអាចធ្វើបានឡើយ។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី គឺជាការវិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយបើកភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលទី១៩៩៤ ដែលមានរយៈពេល ២៤ឆ្នាំហើយនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ស្ថានទូតនៅក្រៅប្រទេសប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជានៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជាសម្រេចទិញដីសម្រាប់ បង្កើតស្ថានទូតនៅតួកគីនៅឆ្នាំ២០១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា តួកគីនឹងមានលទ្ធភាពកាន់តែច្រើនថែមទៀត ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា។ * សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានរដ្ឋសភាតួកគី សម្តេចបានប្រាប់ថាក្នុងចំណោមនិស្សិតនៅតួកគី អាចនឹងមាននិស្សិតមួយចំនួនត្រូវបានជ្រើសរើស … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅប្រទេសតួកគី នាថ្ងៃអាទិត្យនេះ